ថ្ងៃ ពុធ ទី 9​ ខែ មេសា ឆ្នាំ 2025
គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម សុខ លូ និង លោកជំទាវបានចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកតា ជា សឿម ដែលរស់នៅតែម្នាក់ឯង នៅសង្កាត់អូរចារ ក្រុងបាត់ដំបង................
MrJazSohani SharmaAhmedabadAhmedabad

ឯកឧត្តម សុខ លូ និង លោកជំទាវបានចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកតា ជា សឿម ដែលរស់នៅតែម្នាក់ឯង នៅសង្កាត់អូរចារ ក្រុងបាត់ដំបង................



(#ខេត្តបាត់ដំបង)÷  នៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់លោកតា ជា ឈឿម  មានអាយុ ៨២ឆ្នាំ ដែលរស់នៅតែម្នាក់ឯង ប្រកបមុខរបររើសអេតចាយ រស់នៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ 


ដោយមើលឃើញពីការលំបាករបស់លោកតា ជា ឈឿម ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានឱ្យក្រុមការងារនាំយកអំណោយរួមមាន ៖ អង្ករចំនួន២ការ៉ុង (៥០គីឡូក្រាម) ទឹកបរិសុទ្ធចំនួន២កេស មី២កេស ទឹកសុីអុីវ២យួរ ទឹកត្រី២យួរ ត្រីខ ២យួរ ជេលលាងដៃ ១ប្រអប់ និងថវិកាចំនួន ៥០០,០០០រៀល ។




Previous Post Next Post