គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
រថយន្តធន់ធំប្រភេទសណ្តោងទូកុងតឺន័រមួយគ្រឿង សង្ស័យតៃកុង ងងុយដេក បេីករេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវ បន្តបុកបង្គោលស្លាកស្រាបៀរ នៅភ្នំពេញ...

រថយន្តធន់ធំប្រភេទសណ្តោងទូកុងតឺន័រមួយគ្រឿង សង្ស័យតៃកុង ងងុយដេក បេីករេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវ បន្តបុកបង្គោលស្លាកស្រាបៀរ នៅភ្នំពេញ...


ភ្នំពេញ៖  កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្សារកាណាស៊ីធី តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តធន់ធំប្រភេទកុងតឺន័រសណ្តោងទូ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D 2711 ធ្វេីដំណេីរតាមប្តោយផ្លូវមហាវិថីចោមចៅក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅឡេីងខឿនពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីមកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

Previous Post Next Post