គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
រថយន្តធំដឹកជ្រូកជិត១០០ក្បាល បើកបរក្នុងល្បឿនលឿន.គេចចេញពីម៉ូតូ បណ្តាលឱ្យក្រឡាប់ចាក់ជ្រូកពេញអូរ.!

រថយន្តធំដឹកជ្រូកជិត១០០ក្បាល បើកបរក្នុងល្បឿនលឿន.គេចចេញពីម៉ូតូ បណ្តាលឱ្យក្រឡាប់ចាក់ជ្រូកពេញអូរ.!


(កំពង់ចាម)៖រថយន្តធុនធំបានដឹកជ្រូកជិត១០០ក្បាល ពេលកំពុងបើកបរបានគេចពីឧបសគ្គខាងមុខក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចាក់ជូ្រកពេញអូរមានងាប់និងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ ៦១ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំផ្លាកលេខ ភ្នំពេញ 3F-1782 មានទ្រុងដឹកជ្រូកជាច្រើនបានធ្វើដំណើរតាមផ្លូវជាតិលេខ ៦១។

មកដល់កន្លែងខាងលើរថយន្តដឹកជ្រូកនោះ បានគេចពីម៉ូតូដែលបើកបរក្នុងល្បឿនលឿន ហើយក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើក្រឡាប់ដោយចាក់ជ្រូកពេញអូរ។តែមិនប៉ះពាល់ជីវិតមនុស្សទេ ។

រួមដំណើរបានឱ្យដឹងថា ក្នុងរថយន្តដឹកជ្រូកមានគ្នា៣នាក់ចេញពីខេត្តកំពង់ធំឆ្ពោះទៅខេត្តកំពង់ស្ពឺ ហើយជ្រូកទាំងនោះសរុបមានចំនួន ៩៣ក្បាល ស្រាប់តែមកដល់កន្លែងខាងលើក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង៕





Previous Post Next Post