គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកអភិបាលរងខេត្តស្វាយរៀង ដឹកនាំក្រុមការងារត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា នៅ” កាស៊ីណូ New World ពិភពថ្មីមានបង្កប់ល្បែងជល់មាន់ល្បែងអនឡាញបៀរអាប៉ោងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងចូលលេងយ៉ាងអធិបតេយ្យ!!!

លោកអភិបាលរងខេត្តស្វាយរៀង ដឹកនាំក្រុមការងារត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា នៅ” កាស៊ីណូ New World ពិភពថ្មីមានបង្កប់ល្បែងជល់មាន់ល្បែងអនឡាញបៀរអាប៉ោងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងចូលលេងយ៉ាងអធិបតេយ្យ!!!



ខេត្តស្វាយរៀង.នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមត្រួតពិនិត្យ ដេាយលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាលរងក្រុង លោក ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងបាវិត លោក សូ សារ៉ុន អធិការរងក្រុងបាវិត លោកចៅសង្កាត់រងទី១ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់បាវិត និងលោកអនុមេភូមិ នៅចំណុច កាស៊ីណូ New World ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។


មន្ត្រីសាលាក្រុងបាវិតបានឱ្យដឹងថាក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញ

១. ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD

២. ក្រុមហ៊ុនកាស៊ីណូ New World មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។

៣. អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា បានបញ្ជាក់ថាពុំអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងទេ មិនដូចការចោទខាងលើនោះទេហើយក្រុមហ៊ុនបានបិទបម្រាមនៅទីតាំងរបស់ខ្លួន ប៉ុន្តែនៅទីតាំងរបស់ខ្លួនមានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរ។

៤. ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយហាមមិនអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងល្បែងទេ បើមានសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់ ៕



Previous Post Next Post