គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី១០ ក្នុងបរិវេណវត្តប្រសិទ្ធីរីម្មារាម

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី១០ ក្នុងបរិវេណវត្តប្រសិទ្ធីរីម្មារាម

 

នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ អង្គភាពមន្ទីរជុំវិញរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី១០ ក្នុងបរិវេណវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីវេរប្រគេនទេយ្យទានជូនព្រះសង្ឃរួមមាន៖សាដក ចំនួន០៧អង្គ បាយបត្តបូរ ចំនួន១០ មី ចំនួន២០កេស ទឹកក្រូច ចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន៥០កេស អង្ករ ចំនួន១០០គីឡូក្រាម ស្ដរស ចំនួន៥០គីឡូក្រាម ផ្លែឈើ ចំនួន០២កន្រ្តក់ ត្រីខកំប៉ុង ចំនួន១កេស ទឹកដោះគោខាប់ ចំនួន១កេស ក្រណាត់ស ចំនួន២០ដុំ ថវិកា៤០.០០០រៀល និងបច័្ចយប្រគេនព្រះចៅអធិការវត្ត ព្រះសង្ឃ មួយចំនួនបន្ថែមទៀត។





Previous Post Next Post