គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បង្រ្កាបទីតាំងសង្ស័យមានបង្កប់ល្បែងស៊ីសងអនឡាញ នៅសណ្ឋាគារ ហុងដា (HONDA HOTEL) ជាក់ស្ដែងជាលទ្ធផល បន្ទប់លេខ ៧០៤ មានម្ស៉ៅក្រាមពណ៌ស សង្ស័យមានសារធាតុញៀនចំនួន០២កញ្ចប់តូច អ្នកប្រើប្រាស់ចំនួន០៣ នាក់ជាជនជាតិចិន និងទូរសព្ទ័ដៃចំនួន ១២គ្រឿង...

បង្រ្កាបទីតាំងសង្ស័យមានបង្កប់ល្បែងស៊ីសងអនឡាញ នៅសណ្ឋាគារ ហុងដា (HONDA HOTEL) ជាក់ស្ដែងជាលទ្ធផល បន្ទប់លេខ ៧០៤ មានម្ស៉ៅក្រាមពណ៌ស សង្ស័យមានសារធាតុញៀនចំនួន០២កញ្ចប់តូច អ្នកប្រើប្រាស់ចំនួន០៣ នាក់ជាជនជាតិចិន និងទូរសព្ទ័ដៃចំនួន ១២គ្រឿង...


ភ្នំពេញ៖ នៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ប្រតិបត្តិការចុះបង្រ្កាបទីតាំងសង្ស័យមានបង្កប់ល្បែងសុីសងអនឡាញ នៅសណ្ឋាគារ ហុងដា (HONDA HOTEL) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រតិបត្តិការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងរាជធានី ភ្នំពេញប្រចាំខណ្ឌដូនពេញ លោកលី ប៊ុនអេង ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការចូលរួម លោក ទៀង ច័ន្ទសារអធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ  មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងនគរបាលខណ្ឌ លោកចៅសង្កាត់ផ្សារថ្មី៣ លោកនាយប៉ុស្តិ័ផ្សារថ្មី៣។ ជាក់ស្ដែងជាលទ្ធផល៖ បន្ទប់លេខ៧០៤ មានម្ស៉ៅក្រាមពណ៌ស សង្ស័យមានសារធាតុញៀនចំនួន០២កញ្ចប់តូច អ្នកប្រើប្រាស់ចំនួន០៣ នាក់ជាជនជាតិចិន និងទូរសព្ទ័ដៃចំនួន ១២គ្រឿង។ ជនជាតិចិនចំនួន ៣នាក់នេះត្រូវបានសមត្ថកិច្ចជំនាញយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់៕

Previous Post Next Post